សម្តេចសង្ឃ ជួន ណាត៖ ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណី ព្រោះ...
ទស្សនៈរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ចំនួន ៤ ឃ្លាសំខាន់ៗដូចខាងក្រោម៖
ទី ១ ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណី ព្រោះតែគេចង់ស៊ីថ្លើមយើង ហើយដល់គេបានសន្លឹកឆ្នោតហើយគេដាក់ធរណីចោលលែងមកក្បែរយើងទៀត តើយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យបានដូចបំណង?
ទី ២ ការជ្រើសរើសតំណាងយើងពិបាកជាងការរើសកូនប្រសាបីភាគ មិនដូចអ្នកល្ងង់ពោលថា បោះឲ្យអ្នកណាដូចនរណានោះទេ ព្រោះថា អាយុជីវិតនៃប្រទេសជាតិ ត្រូវផ្ញើទៅលើអ្នកតំណាងរបស់យើងផងមួយផ្នែកធំ មិនគួរយើងយកសំបកគ្រំមកទះលេងនោះទេ។
ទី ៣ មនុស្សមិនត្រូវអួតថា គ្មាននរណាបោកខ្លួនបានមួយជីវិតទេ តែត្រូវគិតកុំឲ្យគេបោកច្រើនដងពេក។
ទី ៤ ការដែលគេឲ្យយើងស៊ី មកតែគេចង់ស៊ីពីយើង។
ដកស្រង់ពីសៀវភៅ ទស្សនៈសម្តេចព្រះសង្ឃរាជជួនណាត ដែលរៀបរៀងដោយលោក គង់ សម្ភារ នៅឆ្នាំ ១៩៧០។

Comments
Post a Comment