វិភាគ៖ តើអ្វីនៅពីក្រោយការចេញមុខរបស់ចិនដែលរំឭកអឺរ៉ុបកុំឲ្យផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា?
វិភាគ៖ តើអ្វីនៅពីក្រោយការចេញមុខរបស់ចិនដែលរំឭកអឺរ៉ុបកុំឲ្យផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា? មន្ត្រីការទូតចិនប្រចាំកម្ពុជា បានបង្ហាញជំហជាសាធារណៈថា សហភាពអឺរ៉ុបមិនគួរផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជាវិញ ដោយសារតែបញ្ហានយោបាយនោះទេ។ របត់នយោបាយនៅកម្ពុជាពេលនេះ ត្រូវបានក្រុមប្រទេសលោកសេរី វាយតម្លៃថាកំពុងដើរចេញពីគន្លងប្រជាធិបតេយ្យ ក្រោយពីមានការចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងចោទអង្គការសង្គមស៊ីវិលមួយចំនួនថា ជាក្រុមបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាល ។ បញ្ហានេះបានជំរុញសភាពអឺរ៉ុប ព្រមានជាថ្មីទៀតពីវិធាននៃការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ប្រសិនបើការប្រឹងប្រែង ជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានបរាជ័យនោះ។ សហភាពអឺរ៉ុប បានកំណត់មិនយកពន្ធលើផលិតផលគ្រប់យ៉ាងលើកលែងតែអាវុធ ដែលកម្ពុជានាំទៅលក់នៅទីផ្សាររបស់ខ្លួន។ ហើយប្រព័ន្ធអនុគ្រោះពន្ធ EBA ធ្វើឲ្យសហភាពអឺរ៉ុបក្លាយជាទីផ្សារដ៏ធំមួយ សម្រាប់កម្ពុជានាំផលិតផលកាត់ដេរ និងកសិកម្មទៅលក់នៅទីនោះដោយរ...